- Good Neighbors Cambodia
- 15 December 2023
កាលពីថ្ងៃទី៧ ខែធ្នូ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រកាសផ្សព្វផ្សាយអំពីកម្មវិធីបញ្ចប់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” ដែលត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (ហៅកាត់ថា មជ្ឈមណ្ឌល HRD) និងក្រោមជំនួយឧបត្ថម្ភរបស់ធនាគារ ខេប៊ី គូកមីន។ កម្មវិធីនេះប្រព្រឹត្តជាមួយអ្នកចូលរួមចំនួន ១៣០នាក់ រួមមានអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្ដម ផាក ជុង វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា វត្តមានរបស់មន្ត្រីរាជកា ក្រុមហ៊ុនឯកជនក្នុងស្រុក រួមជាមួយសិក្សានុសិស្សដែលកំពុងបញ្ចប់ការសិក្សាចំនួន ៥៩នាក់ផ្សេងទៀតដែលបានអញ្ជើញចូលរួមកម្មវិធី ។ ចាប់ផ្តើមដោយសំឡេងទះដៃស្វាគមន៍ប្រកបដោយថាមពល សិស្សានុសិស្សរបស់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” បានឡើងធ្វើបទបង្ហាញ អំពីសមិទ្ធផលការសិក្សាប្រកបដោយភាពជឿជាក់ជាមួយបទបង្ហាញវីដេអូ និងការបង្ហាញគម្រោងដោយផ្ទាល់ស្តីពីការវិភាគទិន្នន័យ ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ (Android, iOS) រចនាសម្ព័ន្ធនៃប្លក់ឆេន (blockchain) និងសមិទ្ធផលផ្សេងៗដែលពួកគេសម្រេចបាន ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ […]
- Good Neighbors Cambodia
- 14 December 2023
ពួកយើងជឿថា វិស័យសុខាភិបាលគួរទទួលបានការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ដូចគ្នាទៅនឹងវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ អង្គការហ្គូដណេប៊ឺសកម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលមានឱកាសក្លាយជាដៃគូសហការរបស់ក្រសួងសុខាភិបាលកម្ពុជា និងបានជួយប្រជាជនសហគមន៍។ ក្នុងកំឡុងពេលបំណាច់ឆ្នាំ២០២៣នេះ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពួកយើងមានឱកាសចូលរួមគាំទ្រជាជំនួយឧបត្ថម្ភ ហើយបានរៀបចំកម្មវិធីប្រគល់អំណោយទាំងអស់ជូនដល់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកតំណាងឲ្យក្រសួងសុខាភិបាលជាច្រើនរូបផ្សេងទៀត។ ដោយមានការគាំទ្រពីម្ចាស់ជំនួយ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់សម្លៀកបំពាក់ការពារខ្លួន (PPE) កំរិត D ចំនួន ៦២៨០០ ឈុត ជូនទៅកាន់វិស័យសុខាភិបាល ដើម្បីពង្រឹងកម្មវិធីគាំពារសុខភាពក្នុងប្រទេសកម្ពុជា និងដើម្បីប្រើប្រាស់ក្នុងការការពារបុគ្គលិកសុខាភិបាលក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងទីក្រុងភ្នំពេញ ពីហានិភ័យការងារ កាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាព និងជំងឺឆ្លង។ នៅក្នុងកម្មវិធី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែបញ្ជូនបុគ្គលិក ក៏ដូចជាអំណោយជាសម្ភារៈ កម្មវិធីសុខភាព និងការគាំទ្រផ្សេងៗទៀតមកកាន់ក្រសួងសុខាភិបាល មណ្ឌលសុខភាព និងប្រជាជនសហគមន៍យ៉ាងពេញលេញ។ […]
- Good Neighbors Cambodia
- 14 December 2023
នៅថ្ងៃទី ២៦ ខែតុលាថ្មីៗនេះ សមាជិកក្រុមរ៉ូតារីដុងថាន់ នៃរ៉ូតារីអន្តរជាតិស្រុក៣៧៥០ដែលមានលោក គីម សេហ៊ូនជាប្រធានបានចុះទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីប្រារព្ធកម្មវិធីប្រគល់សួនកុមារ “លេងទីនេះ” ដ៏ទំនើបនិងមានសុវត្ថិភាព ជូនដល់សាលាបឋមសិក្សាព្រៃសរ ព្រមទាំងបានចែកជូនកាបូប និងសម្ភារៈសិក្សាចំនួន ៥២៤ឈុត ដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាព្រៃសរ ។ កម្មវិធីបានដំណើរការក្រោមវត្តមានរបស់លោក គីម សេហ៊ូន ប្រធានក្រុមរ៉ូតារីក្លឹប លោក ទិត ផានិត នាយករងរដ្ឋបាលខណ្ឌដង្កោ លោក វែន សុគុណ ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌដង្កោ លោក សួង សំអុល ចៅសង្កាត់ព្រៃសរ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃសរ។ នេះជាដំណើរទស្សកិច្ចលើកទីពីររបស់ក្រុមរ៉ូតារីមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងក្នុងខែមីនាកន្លងទៅ ដែលពេលនោះសមាជិកក្រុមបានចុះមក ក្នុងគោលបំណងធ្វើការសិក្សា និងរៀបចំអភិវឌ្ឍ ‘គម្រោងសួនកុមារ ជាមួយរ៉ូតារីក្លឹប #១គម្រោងលេងទីនេះនៃអឹមវីអឹល (#1 Play here of MVL’ )។ […]
- Good Neighbors Cambodia
- 6 October 2023
ភាពក្រីក្រ គឺជាបាតុភូតពហុវិមាត្រដែលប៉ះពាល់ដល់ផ្នែកជាច្រើននៃជីវិត រួមទាំងសុខភាព ការអប់រំ និងការចូលរួមផ្សេងៗ [UNICEF 2019-2023]។ នៅក្នុងប្រទេសកម្ពុជា មានគ្រួសារ ភូមិនិងសហគមន៍ជាច្រើនដែលកំពុងប្រឈមមុខជាមួយបាតុភូតនេះ។ ជីវិតជួបការលំបាក ពីព្រោះខ្ទង់ចំណូលនិងខ្ទង់ចំណាយមិនសមាមាត្រគ្នា។ ប្រជាជនកម្ពុជាមិនអាចទប់ទល់ជាមួយតម្លៃក្នុងការរស់នៅនោះទេ។ បញ្ហាប្រឈមនេះធ្វើឲ្យមានបញ្ហាសង្គម និងសេដ្ឋកិច្ចជាច្រើន ហើយពេលខ្លះអាចឈានទៅដល់ជម្លោះ និងការបំពាននៅក្នុងសង្គម។ ប្រជាជនទទួលបានប្រាក់ខែស្តួចស្តើងពីការងារប្រើប្រាស់កម្លាំងពលកម្ម ជាពិសេស ក្នុងតំបន់ជនបទ បុគ្គលិករកចំនូលបានចន្លោះពី ១២០ ទៅ ២០០ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ [Wageindicator.org 2023] ។ ប្រាក់បៀវត្សកម្រិតនេះ មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្លៃអាហារ ប្រេងសាំង ការសិក្សា និងការថែទាំសុខភាពដែលកើនឡើងនោះទេ ហើយជាលទ្ធផលកុមារ និងយុវជនសម្រេចចិត្តបញ្ចប់ការសិក្សា ប្រជាជនរស់នៅជាមួយនឹងជំងឺឈឺថ្កាត់ សារពាង្គកាយលូតលាស់មិនពេញលេញ បញ្ហាសុខភាព និងគ្មានសុភមង្គល ដោយសារត្រូវរស់នៅបែកគ្នា ឬ ត្រូវធ្វើការងារខុសច្បាប់ ដែលមានហានិភ័យខ្ពស់។ អង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងស្វែងរកដំណោះស្រាយក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ និងអាចរស់នៅបានដោយមិនចាំបាច់បៀតបៀនធម្មជាតិ និងមនុស្សជុំវិញខ្លួន។ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្សារភ្ជាប់ឱកាសបង្កើនប្រាក់ចំនូល ដល់ពលរដ្ឋសហគមន៍ដោយគំនិតអាជីវកម្ម ជំនាញ វគ្គបណ្តុះបណ្តាល និងមូលធន […]
- Good Neighbors Cambodia
- 2 October 2023
ចាប់តាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែកញ្ញា ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (Mirae) ប្រចាំអង្គការហ្គូដណេប៊ឺសចំនួន ១៦ រូប ដឹកនាំដោយលោក កាំង សេឆាង បានចុះទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី និងបានធ្វើកម្មវិធីអប់រំ សម្រាប់សិស្សានុសិស្សចំនួន ១៦០នាក់នៅសាលាបឋមសិក្សាពង្រ។ ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (MFSV) ប្រចាំអង្គការហ្គូដណេប៊ឺស បានចាប់ផ្តើមសកម្មភាពស្ម័គ្រចិត្ត ដោយផ្ដល់ជំនួយលើការសាងសង់អគារសិក្សា ក្នុងសាលាបឋមសិក្សាពង្រ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សាលាបឋមសិក្សាពង្រមានថ្នាក់រៀនត្រឹមតែចំនួន៤ ប៉ុណ្ណោះ ដែលចំនួននេះ មិនអាចផ្គត់ផ្គង់ឲ្យបរិយាកាសសិក្សាអាចទទួលបានគុណភាពល្អ ជូនដល់សិស្សានុសិស្សច្រើនជាង៤០០ នាក់បាននោះទេ។ ក្រោមជំនួយពីក្រុមស្ម័គ្រចិត្ត (MFSV), សាលារៀននឹងទទួលបានថ្នាក់រៀនចំនួន៤ បន្ទប់បន្ថែមទៀត នាឆ្នាំក្រោយ។ ពួកយើងរំពឹងថា សិស្សានុសិស្សគ្រប់រូបអាចសិក្សាក្នុងបរិស្ថានដែលល្អប្រសើរជាងមុន។ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី លោក កាំង សេឆាង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត (MFSV) មានប្រសាសន៍ថា “ខ្ញុំបាទសូមថ្លែងអំណរគុណ ដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាទីស្រលាញ់រាប់អានគ្រប់រូប ដែលបានទទួលស្វាគមន៍ពួកយើងយ៉ាងកក់ក្តៅ”។ ពួកយើងរំពឹងថា […]
- Good Neighbors Cambodia
- 2 October 2023
កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ ធនាគារគុកមីន បានសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា និងមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដើម្បីប្រារព្ធពិធីបិទបញ្ចប់ការសាងសង់ជួសជុលកែលំអរ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី និងការប្រកាសបើកបវេសនកាលវគ្គបណ្តុះបណ្តាលនិស្សិតជំនាន់ទី ១១។ ក្នុងពិធីនេះ មានអ្នកអញ្ជើញចូលរួមសរុបចំនួន ៩៨នាក់ ក្រោមអតីបតីភាព ពីលោក Yong Bum Cho អនុប្រធានគ្រងគ្រងផ្នែកផែនការ និងលោក Kim Dal Hae ជំនួយការនាយកនៃនាយកដ្ឋានបុគ្គលិក និងលោក Hoeun Honey នាយក នៃនាយកដ្ឋានបុគ្គលិកធនាគារខេប៊ីប្រាសាក់ ម.ក លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោក Kim Han Soo ប្រធានមជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី និងបុគ្គលិក រួមទាំងសិស្សនិស្សិតជំនាន់ទី១១ ។ ធនាគារគុកមីន បានឧបត្ថម្ភគាំទ្រលើការសាងសង់ជួសជុលអគារ […]
- Good Neighbors Cambodia
- 2 October 2023
ឆ្នាំ២០២២ ប្រៀបដូចជាឆ្នាំនៃការកើតឡើងវិញម្តងទៀតនៃប្រព័ន្ធសុខភាពសាធារណៈ និងសុខុមាលភាពក្នុងប្រទេសកម្ពុជា។ ក្រោយពីការទន្ទ្រានរបស់មេរោគកូវីដ១៩ កម្ពុជាបានបង្កើនភាពរីកចម្រើនលើផ្នែកនិងវិស័យជាច្រើនដូចជា ផ្នែកសុខភាព ប្រព័ន្ធអប់រំកម្រិតថ្នាក់មូលដ្ឋាន ការអភិវឌ្ឍន៍និងគាំពារកុមារ ហើយវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ [ប្រភព៖ ធនាគារពិភពលោក, ខែមេសា ឆ្នាំ២០២៣] ។ ក្នុងទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបានសមទ្ធផលល្អផ្នែកសុខភាព ដែលបានធ្វើអោយមានបំលាស់ប្តូរល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ។ កម្ពុជាសម្រេចបានការអភិវឌ្ឍន៍ផ្នែកសុខភាព និងសុខុមាលភាពប្រជាជនយ៉ាងគួរឲ្យកត់សម្គាល់ ហើយបាននាំផ្លូវទៅកាន់គោលដៅ “សុខភាពល្អសម្រាប់គ្រប់គ្នា” [ប្រភព៖ វេជ្ជបណ្ឌិត Ailan Li តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, ខែមេសា ឆ្នាំ២០២៣] ។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរល្អ និងការអភិវឌ្ឍន៍ល្អ ដើម្បីទ្រទ្រង់ការលូតលាស់ស្មើរសាច់ (pro-poor growth) ដែលមានន័យថាប្រជាជនក្រីក្រអាចទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍គ្រប់វិស័យ ហើយមានគុណសម្បត្តិពីការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ កំណែរទម្រង់សំខាន់ៗ និងការជួយគាំទ្ររបស់ពួកយើង គឺផ្តោតសំខាន់ទៅលើការធានាឲ្យបាននូវប្រភពនៃសុខភាពល្អ ហើយអភិវឌ្ឍន៍សិទ្ធទទួលបានជំនួយសាធារណៈប្រកបដោយគុណភាព ដោយសារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋបានធ្លាក់ចុះដុនដាបជាគំហុក និងមានការលូតលាស់ឡើងវិញក្នុងសណ្ឋានយ៉ាងយឺតយ៉ាវបន្ទាប់ពីការរីករាលដាលនៃជម្ងឺកូវីដ១៩ និងសង្គ្រាមរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន ដែលបានបណ្តាលអោយមានបន្ទុកបន្ថែមលើហិរញ្ញវត្ថុរបស់គ្រួសារនីមួយៗ ក្នុងប្រទេសកម្ពុជា។ កត្តាគំរាមកំហែងខាងលើនាំឲ្យមានការខ្វះខាតមិនអាចចំណាយលើសេវាកម្ម សំម្ភារៈត្រឹមត្រូវ ដើម្បីការពារសុខភាព ពីព្រោះគ្រាន់តែរកថវិការ សម្រាប់ទិញអាហារចំអែតក្រពះក៏លំបាកជាខ្លាំងសម្រាប់ពួកគាត់។ ‘សេរីភាពពេញលេញក្នុងការជជែកអំពីអនាគត’ គឺជាមធ្យោបាយដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបន្តបង្កើត ការផ្លាស់ប្តូរល្អសម្រាប់ប្រទេសកម្ពុជា […]
- Good Neighbors Cambodia
- 2 October 2023
សហគមន៍ដឹកជញ្ជូនហ្គូដលីង (អតីតគម្រោង តាក់ស៊ីល្អ) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ក្រោមជំនួយឧបត្ថម្ភពីអង្គការហ្គូដណេប៊ឺសកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនសហគមន៍ តាមរយៈការបង្កើតសហគមន៍ដឹកជញ្ជូនហ្គូដលីង និងបង្កើនចំនួនសមាជិកតាមរយៈទុនបង្វិល។ យើងចង់ធ្វើឱ្យមាន “ការផ្លាស់ប្តូរដ៏ល្អមួយ” កើតឡើងជាបន្តបន្ទាប់នៅក្នុងសហគមន៍របស់យើង ហើយយើងខិតខំ ដើម្បីភាពរីកចម្រើនសំរាប់ទាំងអស់គ្នា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូ។ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ សហគមន៍ដឹកជញ្ជូនហ្គូដលីងទទួលបានជំនួយឧបត្ថម្ភ ពីសហគមន៍ដឹកជញ្ជូន Daegu ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការគម្រោង ហើយភាគីទាំងអស់បានព្រមព្រៀងធ្វើជាដៃគូសហការជាផ្លូវការនៅក្នុង “ពិធីអបអរភាពជាដៃគូរវាង សហគមន៍ដឹកជញ្ជូន Daegu និងហ្គូដណេប៊ឺសគ្លូប៊លអ៊ីមផាក និងសហគន៍ដឹកជញ្ជូនហ្គូដលីង” ដោយរលូន និងប្រកបដោយភាពជោគជ័យ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍ដឹកជញ្ជូន Daegu ដែលត្រូវបានគេទទួលស្គាល់ថាជាសហគមន៍ឈានមុខជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន 6,000 USD (ប្រាំមួយពាន់ដុល្លាសហរដ្ឋអាមេរិក) ក្នុងមួយឆ្នាំដល់សហគមន៍ដឹកជញ្ជូនហ្គូដលីង។ លើសពីនោះទៅទៀត សហគមន៍ដឹកជញ្ជូន Daegu នឹងផ្តល់ជំនួយលើផ្នែកប្រឹក្សាយោបល់ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ទៅកាន់ដៃគូនៅក្នុងប្រទេសកម្ពុជាសម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការនាពេលអនាគត។ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះ និងថ្លែងអំណរគុណដល់ក្រុមការងារសហគមន៍ដឹកជញ្ជូន […]
- Good Neighbors Cambodia
- 22 May 2023
យោងតាមអង្គការយូនីសេហ្វ កុមារកម្ពុជាយើងនៅមិនទាន់ទទួលបានការសិក្សាល្អតាមស្តង់ដានៅឡើយទេ។ ចំនួនសិស្សថ្នាក់បឋមសិក្សាដែលមិនទាន់ចេះអានសសេរនៅមានចំនួនច្រើន (២៥ ភាគរយនៃចំនួនសរុប) សិស្សានុសិស្សអាយុចន្លោះពី ៣ឆ្នាំ ទៅ ៥ឆ្នាំដែលមានសមត្ថភាពអាចរាប់លេខ និងអានអក្សរបានមានចំនួនត្រឹមតែ ២៧ភាគរយ ហើយចំនួនសិស្សយុវវ័យអាយុខ្ទង់ ១៧ ឆ្នាំដែលសម្រេចចិត្តបោះបង់ការសិក្សាចោលមានដល់ទៅ ៥៥ ភាគរយឯណោះ។ កន្លងមកសកម្មភាពពង្រឹងវិស័យអប់រំរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានជះឥទ្ធិពលយ៉ាងទូលំទូលាយលើសហគមន៍អភិវឌ្ឍន៍ទាំង ៦ លើផ្នែកជាច្រើនរួមមានផ្នែកសិទ្ធមនុស្ស ផ្នែកសុខភាព ផ្នែកគាំពារកុមារ ផ្នែកសុខុមាលភាពសង្គម ផ្នែកអប់រំ និង ផ្នែកជំនាញវិជ្ជាជីវៈ។ ម្យ៉ាងវិញទៀតវាក៏បានធ្វើអោយប្រជាជនក្នុងតំបន់មានការរីកចម្រើនផងដែរ។ ដំណើរការក្នុងការអភិវឌ្ឍន៍តំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាអោយឃ្លាតឆ្ងាយពីបញ្ហាប្រឈមនៅតែជាគោលដៅចម្បងរបស់ពួកយើងនៅក្នុងជំពូកទី១នៃឆ្នាំ២០២៣នេះ។ បន្ទាប់ពីបានសិក្សាលំអិតអំពីតម្រូវការចំបាច់ និងតម្រូវការបន្ទាប់បន្សំរបស់អ្នកភូមិនៅជនបទ និងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មាធិការអភិវឌ្ឍន៍មូលដ្ឋាន យើងកំណត់បានថាប្រជាពលរដ្ឋក្នុងសហគមន៍អភិវឌ្ឍន៍របស់យើង ជាពិសេសកុមារនឹង មានជីវិតរស់នៅកាន់តែល្អ ហើយមានអនាគតប្រសើរជាងមុន បើពួកគេអាចទទួលបានប្រព័ន្ធអប់រំដែលល្អត្រឹមត្រូវ។ ឃើញដូចនោះក្រុមការងារអភិវឌ្ឍន៍របស់យើងបានធ្វើការវិភាគអំពីប្រភពបញ្ហា និងលទ្ធផល ដើម្បីយកទៅធ្វើជាសំអាងសម្រាប់ពង្រីក និងពង្រឹងកម្មវិធីសិក្សានៅក្នុងតំបន់គោលដៅទាំងអស់នោះ។ ជាលទ្ធផលយើងបានសេចក្តីសរុបថា ការផ្គត់ផ្គង់ទូលំទូលាយលើច្រើនផ្នែកអាចជួយស្រោចស្រង់ដល់សង្គមអោយចៀសផុតពីបញ្ហារាំងស្ទះលើការសិក្សាមិនល្អក្នុងសហគមន៍។ ការចុះធ្វើអន្តរាគមន៍ ដើម្បីបង្កើតអោយបាននូវសុភមង្គល និងសុខមាលភាពដល់សហគមន៍តាមគោលនយោបាយសាធារណៈ វាទាមទារអោយមានការគាំទ្រ និងផ្គង់ផ្គង់យ៉ាងពេញលេញដល់ពលរដ្ឋសហគមន៍ក្នុងតំបន់គោលដៅដែលត្រូវការជំនួយ ត្រូវការកម្លាំងចិត្តដ៏ប្រសើរ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីយកទៅបង្កើតអោយចេញជាដំណោះស្រាយក្នុងការឆ្លើយតបនឹងផលលំបាកនៃកង្វះការអប់រំ។ ពួកយើងបានធ្វើការចុះទស្សនកិច្ច ដើម្បីណែនាំអំពីកម្មវិធីជំនួយ ហើយបង្កើនការយល់ដឹងអំពីការអប់រំ និងបំផុសចំណង់ចំណូលចិត្តចំពោះការសិក្សារៀនសូត្រ។ អង្គការហ្គូដណេប៊ឺសកម្ពុជា មិនត្រឹមតែអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ […]