- Good Neighbors Cambodia
- 25 January 2022
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គូដណេប៊ឺសកម្ពុជា បានចុះកិច្ចព្រមព្រៀង អនុវត្តគម្រោងលើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាព គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងការយល់ដឹងរបស់សហគមន៍។ អនុស្សរណៈនៃការយោគយល់នេះ មានរយៈពេល៣ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានចុះហត្ថលេខារវាង លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក JANG DONGWON នាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា(GNC) នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជួយគាំទ្រដល់វិស័យជាច្រើនដល់សង្គម និងការអភិវឌ្ឍកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូអភិវឌ្ឍ និងជាដៃគូសន្ទនាគ្នាមួយដ៏មានសារសំខាន់។ លោក JANG DONGWON បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនេះឡើងប្រកបដោយអត្ថន័យក្រៃលែង។ កន្លងមក ខាងអង្គការរបស់លោកមិនទាន់មានកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយខាងក្រសួងនៅឡើយទេ ដូច្នេះការចុះហត្ថលេខានេះជាការបើកផ្លូវមួយសម្រាប់អង្គការក្នុងការសម្របសម្រួលជាមួយក្រុមហ៊ុនល្បីៗ ដែលកំពុងមានការចាប់អារម្មរណ៍ និងតម្រូវការខ្ពស់ចំពោះធនធានមនុស្សខាងផ្នែកTVETនេះ។ […]
- Good Neighbors Cambodia
- 14 October 2021
Sorry, this entry is only available in English.
- Good Neighbors Cambodia
- 28 September 2021
បាត់ដំបង៖ ដើម្បីឆ្លើយតបតាមតម្រូវការនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ដែលកំពុរស់នៅក្នុងឃុំ ព្រៃចាស់ និងឃុំកោះជីវាំង ដែលជាឃុំបណ្តែតទឹករបស់ស្រុកឯកភ្នំ មានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់នោះ អង្គការហ្គូដណេប៊ឺសកម្ពុជា បានបង្កើតនូវកម្មវិធីទឹកស្អាត និងអនាម័យ ដោយមានអគារសម្រាប់ធ្វើការងារចំនួន១កន្លែងនិងស្ថានីយ៍ផលិតទឹកស្អាតចំនួន៤កន្លែង មានទីតាំងនៅតាមឃុំគោលដៅទាំង២នេះ ដោយចំណាយអស់ថវិកាជិត២០ម៉ឺនដុល្លា សម្រាប់បម្រើដល់វិស័យទឹកស្អាតជូនប្រជាពលរដ្ឋនៃឃុំបណ្តែកទឹកទាំង២នេះបានប្រើប្រាស់ ។ នៅក្នុងពិធីសម្ពោធបើកឲ្យដំណើរការនៃអគារកម្មវិធីទឹកស្អាតនិងអនាម័យ ដែលមានទីតាំងស្ថិតនៅតំបន់លិចទឹក នៃភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកស្រី ភាជ សុខា ប្រធានគម្រោងរបស់អង្គការហ្គូតណេប៊ឺសកម្ពុជាស្រុកឯកភ្នំ និងលោក អ៊ុយ ណារ៉ុង សមាជិកក្រុមប្រឹក្សាឃុំព្រៃចាស់ បានឲ្យដឹងថា អគារនេះនឹងចូលរួមលើកកម្ពស់ដល់ការទទួលបានទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋ និងកុមារក្នុងសហគមន៍ ។ ប្រធានគ្រប់គ្រងទូទៅអង្គការហ្គូតណេប៊ឺសកម្ពុជា លោក ចាន់ សម្បត្តិ បានបញ្ជាក់ថា នេះគឺជាមោទនភាពមួយសម្រាប់ស្រុកឯកភ្នំ ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំព្រៃចាស់ និងឃុំកោះជីវាំង ដែលធ្លាប់តែមានកង្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃអីឡូវយើងមានទឹកស្អាតប្រើប្រាស់ នឹងបានដាក់ឱ្យដំណើរការជូនប្រជាពលរដ្ឋនាពេលនេះ ។ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតមាននៅក្នុងស្រុកឯកភ្នំ ហើយនេះគឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់អង្គការហ្គូដណេប៊ឺសកម្ពុជា […]
- Good Neighbors Cambodia
- 27 September 2021
អង្គការហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia) នៅខែតុលាខាងមុខនេះនឹងយកម៉ាសចំនួន៥ម៉ឺន ចែកជូនកុមារនិងសិស្សានុសិស្សនៅខេត្តនិងរដ្ឋធានីចំនួន៥គឺ រាជធានីភ្នំពេញ ខេត្តបន្ទាយ មានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី។ ម៉ាសចំនួន៥ម៉ឺននេះ បានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន S.E.C Accessories Ltd .កាលពីពាក់កណ្តាលសប្តាហ៍នេះ សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ លោក រ៉ូប៊ើត វ៉ាង (Robert Hwang) នាយកគ្រប់គ្រងក្រុមហ៊ុន S.E.C Accessories Ltd . បានថ្លែងនៅក្នុងពិធីប្រគល់ម៉ាសចំនួន៥០០០០ម៉ឺនជូនអង្គការហ្គូដណេប៊ឺសកម្ពុជា កាលពីពេលថ្មីៗនេះថា៖ ម៉ាសទាំងនេះមានគុណភាពល្អស្តង់ដារអន្តរជាតិ ដែលនឹងជួយការពារកុមារនិងសិស្សានុសិស្សពីជំងឺកូវីដ១៩។ការបរិច្ចាកម៉ាសនេះ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លោក រ៉ូប៊ើត វ៉ាង បានឱ្យដឹងថា៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានបរិច្ចាគម៉ាសជូនទៅបណ្តាក្រសួងស្ថាប័ន សហគមន៍ជាច្រើនព្រមទាំងប្រជាជននិងកុមារនៅតាមទីជនបទ ប្រមាណជាង១លានម៉ាសរួចមកហើយៗលោកនឹងបន្តបរិច្ចាគម៉ាស និងការឧបត្ថម្ភមនុស្សធម៌ផ្សេងៗបន្តទៀត។ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ក្រោយពីទទួលបានម៉ាសចំនួន៥ម៉ឺននេះ អង្គការរបស់លោក នឹងយកទៅចែកជូនកុមារនិងសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី […]
- Good Neighbors Cambodia
- 17 September 2021
Sorry, this entry is only available in English.
- Good Neighbors Cambodia
- 9 September 2021
ហ្គូដណេប៊ឺសកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលម៉ាសចំនួន ៣ម៉ឺនម៉ាស់ ពីសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា ដើម្បីចែកជូនដល់កុមារ សាលារៀន និងមណ្ឌលព្យាបាលកូវីដ១៩ ក្នុងតំបន់គោលដៅអនុវត្តគម្រោងរបស់ខ្លួន ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី។ ហ្គូដណេប៊ឺស និងសមាគមជឿជាក់ថា នឹងអាចចូលរួមការពារកុមារ និងសហគមន៍ពីការឆ្លងនៃជំងឺកូវីដ១៩។ រួមគ្នាអនុវត្តវិធានការ ៣ កុំ និង ៣ ការពារ!
- Good Neighbors Cambodia
- 1 September 2021
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច បានរៀបចំពិធីប្រគល់ថវិកាគម្រោងដល់តំណាងយុវជនចំនួន ៦នាក់ ដែលបានជ្រើសរើសដោយជោគជ័យសម្រាប់ គម្រាងឯកអគ្គរាជទូតក្រុមហ៊ុុនអ៊ិលជី ២០២១ ដើម្បីដឹកនាំសមាជិកយុវជនរបស់ពួកគេ ក្នុងការអនុវត្តគម្រោងក្រុមហ៊ុនអ៊ិលជីនេះ។ គោលបំណងនៃគម្រោងឯកអគ្គរាជទូតក្រុមហ៊ុនអិលជី ២០២១ គឺដើម្បីជំរុញទឹកចិត្តដល់អ្នកទាំងឡាយណាដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការចួលរួម ដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគេ។ លោក គីម គ្យុងហ្គូ តំណាងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច បាននិយាយថា គម្រោងឯកអគ្គរាជទូតក្រុមហ៊ុនអិលជី ២០២១ គឺជាគម្រោងដែលមានការចូលរួមជាមូលនិធិរវាងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច និង Community Chest of Korea ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា ជាដៃគូអនុវត្តគម្រោង។ យុទ្ធសាស្ត្រសំខាន់របស់ក្រុមអ៊ិលជី អេឡិចត្រូនិច គឺការលើកកម្ពស់ស្តង់ដាអាជីវកម្ម ការលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសង្គមនិងការលើកកម្ពស់អាជីវកម្មសង្គម និងបរិស្ថាន។ លោក ចាំង ដុងវុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានលើកឡើងថា អង្គការហ្គូដណេប៊ឺសកម្ពុជាជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងធ្វើការងារដោយផ្ដោតលើកម្មវិធីចម្បងចំនួនប្រាំបីរួមមាន កម្មវិធីគាំពារកុមារ អប់រំ សុខភាព ទឹកស្អាត និងអនាម័យ កម្មវិធីបង្កើនប្រាក់ចំណូល ការស្វែងរកការគំាទ្រមតិ ការពង្រឹងភាពជាម្ចាស់ការក្នុងសហគមន៍ […]
- Good Neighbors Cambodia
- 26 August 2021
Sorry, this entry is only available in English.
- Good Neighbors Cambodia
- 26 August 2021
Sorry, this entry is only available in English.