- Good Neighbors Cambodia
- 31 August 2022
អង្គការហ្គូដណេបឺសកម្ពុជា កំពុងអនុវត្ដន៍គម្រោង “លើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាពគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបង្កើនការយល់ដឹងដល់សហគមន៍” បានទទួលជំនួយថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមហ៊ុនអិលជីអេឡិចត្រូនិក (LG Electronics) និង សមាគមន៍មនុស្សធម៌កូរ៉េ(CCK)។ គម្រោងនេះបានការចូលរួមជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលស្ថិតក្រោមឪវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធិភាព និងគុណភាព។ យើងសូមចែករំលែកនូវកម្មវិធីសំខាន់ៗរបស់គម្រោងដូចតទៅ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញបរិក្ខារត្រជាក់ នៅថ្ងៃទី ០៩ ដល់ ១២ ខែសីហា ឆ្នាំ២០២២ អង្គការហ្គូដណេបឺសកម្ពុជាបានសហការជាមួយ ក្រុមហ៊ុនអ៊ិលជីអេឡិចត្រូនិកដើម្បីផ្ដល់ “វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់គ្រូបច្ចេកទេសជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានគោលដៅ” ដែលមានអ្នកចូលរួមសរុប ១៥នាក់ (ស្រី២នាក់) មកពីវិទ្យាស្ថានទាំងបី (អាយធីអាយ ស៊ីធីអេសឌីអាយ និងប៊ីអាយធី) នៅការិយាល័យកណ្ដាលក្រុមហ៊ុនអិលជី។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ១) ពង្រឹងបន្ថែមសមត្ថភាពគ្រូបច្ចេកទេស ២) ធ្វើឱ្យគ្រូបច្ចេកទេសបានយល់អំពីភាពពាក់ព័ន្ធនៃកម្មវិធីសិក្សាផ្នែកលើសមត្ថភាព និងតម្រូវការទីផ្សារការងារ និង ៣) ជម្រុញឱ្យគ្រូបច្ចេកទេសអាចរៀនអំពីបច្ចេកទេសថ្មីៗជាមួយអ្នកជំនាញ។ គ្រូបច្ចេកទេសទាំងអស់ចាប់អារម្មណ៍លើគ្រប់ប្រធានបទនៃវគ្គបណ្ដុះបណ្ដាល។ ជាពិសេស ពួកគាត់ពេញចិត្ដនឹងកម្មវិធីចុះទស្សនៈកិច្ចសិក្សានៅការដ្ឋានរបស់ក្រុមហ៊ុនអ៊ិលជីនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលបែបអនុវត្ដន៍នេះ គ្រូបង្គោលមិនត្រឹមតែបានសិក្សាអំពីបច្ចេកវិទ្យាថ្មីៗរបស់សម្ភារៈបរិក្ខារត្រជាក់នោះទេ ពួកគាត់ក៏បានសិក្សាអំពីការអនុវត្ដន៍ និងដំណើរការដោយផ្ទាល់របស់ក្រុមហ៊ុនអ៊ិលជីនៅតាមការដ្ឋាន។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញព័ត៌មានវិទ្យា និងអគ្គិសនី […]
- Good Neighbors Cambodia
- 28 July 2022
អង្គការហ្គូដណេប៊ីសកម្ពុជា (លោក Dongwon Jang នាយកប្រចាំប្រទេស) បានចុះហត្ថលេខាលើភាពជាដៃគូរយូអង្វែង ជាមួយក្រុមហ៊ុនMVL (លោក Kay Woo នាយកប្រតិបត្តិនៃក្រុមហ៊ុនMVL) គឺជាវេទិកា Blockchain ចល័ត។ តាមរយៈកិច្ចសហការគម្រោងរួមគ្នានេះ គឺដើម្បីអភិវឌ្ឍន៍វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ អង្គការហ្គូដណេប៊ីសកម្ពុជា ជាមួយក្រុមហ៊ុនMVL នឹងបន្ដគាំទ្រហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំ ក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍពេញលេញនៅប្រទេសកម្ពុជា ព្រមទាំងគ្រោងឧបត្ថម្ភ គាំពារកម្មវិធីអប់រំផ្នែកឌីជីថលដោយប្រើបណ្ណាល័យអាយស៊ីធី(ICT) និងការអានត្រឹមឆ្នាំ២០២៦។ លើសពីនេះទៅទៀត តាមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋានកម្ពុជា អង្គភាពទាំងពីរ បន្ដផ្ដល់ជំនួយដូចជា បង្គន់អនាម័យ និងគ្រឿងបរិក្ខារចម្រោះទឹកស្អាត ដើម្បីលើកស្ទួយវិស័យអប់រំ ឲ្យកាន់តែប្រសើរឡើងសម្រាប់សិស្សានុសិស្ស។ លោកនាយកប្រតិបត្តិ Kay Woo បានមានប្រសាសន៍ថា “វាជាកិច្ចការដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈសកម្មភាពចូលរួមសង្គមដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនMVL គឺការរីកលូតលាស់រួមគ្នានៃប្រព័ន្ធអេកូឡូស៊ីដោយផ្អែកលើបច្ចេកវិទ្យា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ អង្គការហ្គូដណេប៊ីសកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញទូទាំងពិភពលោក, ក្រុមហ៊ុនMVL និង អង្គការហ្គូដណេប៊ីសកម្ពុជា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការចូលរួមចំណែកជាក់ស្តែងបន្ថែមទៀតដល់សហគមន៍មូលដ្ឋាន ហើយថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការបង្កើននូវគុណតម្លៃក្រុមហ៊ុន MVL និងប្រព័ន្ធអេកូឡូស៊ីផងដែរ។” […]
- Good Neighbors Cambodia
- 5 July 2022
អង្គការហ្គូដណេប៊ឺសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសព័ត៌មាននៃការបោះពុម្ភ ‘របាយការណ៍ប្រចាំឆ្នាំ ២០២១’ ។ នៅឆ្នាំ ២០២១ ហ្គូដណេប៊ឺសកម្ពុជា បានចុះឈ្មោះ និងឧបត្ថម្ភកុមារចំនួន ១២ ៨៩១ នាក់ នៅក្នុងគម្រោងគាំទ្រកុមារ ហើយកុមារ ១៣ ៩៣៣ នាក់ ត្រូវបានការពារពីអំពើហិង្សា ការរំលោភបំពាន ការរើសអើង និងការគំរាមកំហែងផ្សេងៗទៀត ដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលនៃគម្រោងរបស់អង្គការ ។ សម្រាប់គម្រោងជីវិតរស់នៅប្រកបដោយនិរន្តរភាព និងប្រសើរជាងមុន ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងទៀត ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា បានផ្តល់ការគាំទ្រលើផ្នែក ទឹកស្អាត និងអនាម័យ និងសុខភាព។ ប្រជាជនចំនួន ៥៦៧០៤ នាក់ បានទៅ មណ្ឌលសុខភាពដែលមានសេវាកម្មប្រសើរជាងមុន និងប្រជាជនចំនួន ៧៤៤០៥ នាក់ បានប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យ។ ចំណែកឯនៅក្នុងគម្រោងអប់រំវិញ ហ្អូដណេប៊ឺសកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់កុមារចំនួន ៥៦២១៤ នាក់ ដើម្បីឲ្យទទួលការអប់រំដែលមានគុណភាព។ ក្នុងឆ្នាំ ២០២១ គឺជាពេលវេលាដ៏លំបាក ដោយសារការរីករាលដាលនៃជំងឺ កូវីដ១៩។ […]
- Good Neighbors Cambodia
- 27 June 2022
អង្គការហ្គូដណេប៊ឺសកម្ពុជា សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម (អាយធីអាយ) និងក្រុមហ៊ុន EC Refrigeration Co.,LTD បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ការផ្តល់ជូនឱកាសអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ” ពីគម្រោងS4C និងគម្រោងរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា សម្រាប់សិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី12 នៅវិទ្យាល័យបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបចំនួន ៧០០នាក់។ កម្មវិធីនេះមានគោលបំណងពង្រីកលទ្ធភាពប្រើប្រាស់ និងព័ត៌មាន នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជន។ លើសពីនេះទៅទៀត លោកគ្រូដែលមកពី វិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម បានធ្វើការណែនាំកាន់តែច្បាស់សម្រាប់សិស្ស អំពីមុខវិជ្ជាសំខាន់ៗចំនួនបី រួមមាន ផ្នែកម៉ាស៊ីនត្រជាក់ អគ្គិសនី និងព័ត៌មានវិទ្យា ព្រមទាំងសេវាកម្មទូទៅរបស់វិទ្យាស្ថាននេះផងដែរ។ បច្ចុប្បន្ននេះ មុខជំនាញទាំងបីខាងលើត្រូវបានគាំទ្រដោយ កម្មវិធីអប់រំបែបទំនើប ដោយមានការឧបត្ថម្ភពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រុមហ៊ុនអិលជីអេឡិចត្រូនិក (LG Electronics) និងសមាគមន៍មនុស្សធម៌កូរ៉េ (CCK) ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ លោក ធៀវ អៀង […]
- Good Neighbors Cambodia
- 22 June 2022
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ហ្គូដណេប៊ឺសកម្ពុជា បានរៀបចំបើកកម្មវិធី “បណ្តាញយុវជនសកល” តាមរយៈប្រព័ន្ធអនឡាញ ជាមួយសិស្សចំនួន១៨០នាក់ និងអ្នកសម្របសម្រួលដែលមកពី ១៥ប្រទេស ជុំវិញពិភពលោក។ សិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ ចំនួន១០នាក់ ជាតំណាងយុវជនកម្ពុជា និងលោកនាយក ១នាក់ ព្រមទាំងគ្រូបង្រៀនចំនួន ២នាក់ បានចូលរួម ដើម្បីគាំទ្រយុវជន និងកម្មវិធី។ អំឡុងពេលចូលរួមការបើកកម្មវិធីនេះ ក្រុមយុវជនបានយល់ដឹងអំពីភាពខុសគ្នានៃ វប្បធម៌ ការរស់នៅ និងអាកាសធាតុ នៃប្រទេសនីមួយៗតាមរយៈការធ្វើបទបង្ហាញ។ កម្មវីធី “បណ្តាញយុវជនសកល” ធ្វើឡើងក្នុងប្រធានបទ “បម្រែបម្រួលអាកាសធាតុ និង បរិស្ថានមានទំនាក់ទំនងនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ ក្រុមយុវជន(មានអាយុចន្លោះពី១៤ ដល់១៥ឆ្នាំ មកពី១៦ប្រទេស) នឹងចូលរួមប្រជុំ ៣លើកតាមរយៈប្រព័ន្ធអនឡាញ និង៣លើក ជួបប្រជុំផ្ទាល់តាមក្រុម ដើម្បីចែករំលែកអំពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុក្នុងប្រទេសរបស់ខ្លួន និងធ្វើសកម្មភាពស្រោចស្រង់ពិភពលោក។
- Good Neighbors Cambodia
- 2 May 2022
សម្ភារសិក្សាចំនួន ៥០០ឈុត និងសម្ភារបរិក្ខាមួយចំនួន ត្រូវបានចែកជូនដល់សិស្សានុសិស្ស និងបំពាក់នៅសាលាបឋមសិក្សា អូហ្គុរ៉ា ត្រកៀត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច តាមរយៈអង្គការហ្គូដណេប៊ឺសកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។ សម្ភារសិក្សាដែលបានចែកជូនដល់សិស្សានុសិស្សរួមមាន បិច សៀវភៅ ខ្មៅដៃ និងជ័រលុប។ ចំណែកឯសម្ភារបរិក្ខាមានដូចជា ទូរទស្សន៍សាមសុង ៥៦អ៊ីង ចំនួន ៣គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន ៤គ្រឿង ម៉ាស៊ីន បន្សុទ្ធខ្យល់ចំនួន ៦គ្រឿង ថេបប្លែត ចំនួន ៥គ្រឿង ធ្នើរដាក់សៀវភៅ ចំនួន ៥ និងសៀវភៅចំនួន ៤០០ក្បាលសម្រាប់ឲ្យសិស្សានុសិ្សអានផងដែរ។ សម្ភារបរិក្ខាទាំងនោះ ត្រូវបានបំពាក់នៅក្នុងបន្ទប់បណ្ណាល័យ បន្ទប់កុំព្យូទ័រ និងបន្ទប់ការិយាល័យរបស់សាលា។ ក្នុងពិធីប្រគល់សម្ភារសិក្សា និងសម្ភារបរិក្ខានេះ មានការចូលរួមពីលោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាមសុង អេឡិចត្រូនិច ប្រចាំប្រទេកម្ពុជា ព្រមទាំងសហការី លោក សាំង នី នាយកសាលាបឋមសិក្សា […]
- Good Neighbors Cambodia
- 1 February 2022
អង្គការហ្គូដណេប៊ឺសកម្ពុជា បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់មណ្ឌលសិក្សាល្អមួយខ្នង ក្នុងអនុវិទ្យាល័យឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ អង្គការហ្គូដណេប៊ឺស គឺជាអង្គការអភិវឌ្ឍលក្ខណៈមនុស្សធម៌អន្តរជាតិ ដែលទទួលបានងារជាអ្នកប្រឹក្សាទូទៅជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គម។ ដោយមើលឃើញពីភាពខ្វះខាតផ្នែកសិក្សាកុំព្យូទ័រ និងបន្ទប់បណ្ណាល័យសម្រាប់សិស្សានុសិស្ស ឲ្យបានសិក្សាស្រាវជ្រាវ ដូច្នេះហើយ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសម្រេចជួយកសាងអគារសិក្សាល្អមួយខ្នង មាន ២បន្ទប់ ជូនដល់អនុវិទ្យាល័យ ឃុំឃ្សឹម ដើម្បីឲ្យសិស្សានុសិស្សបានសិក្សាជំនាញកុំព្យូទ័រ និងសិក្សាស្វែងយល់បន្ថែមលើសៀវភៅ ឯកសារនានាដែលមានច្រើនក្បាលក្នុងបន្ទប់បណ្ណាល័យ។ ពិធីសម្ភោធ និងប្រគល់មណ្ឌលសិក្សាល្អមួយខ្នងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងអនុវិទ្យាល័យឃ្សឹម ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះក្រោមវត្តមានលោកស្រី កុល សំបូរ អភិបាលរងស្រុកស្នួល ។ លោក ឆាំ មុនី ប្រធានផ្នែកប្រតិបត្តិនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានបញ្ជាក់ថា អង្គការហ្គូដណេប៊ឺស បានផ្តល់ឲ្យមនុស្សនៅជុំវិញពិភពលោក នូវគុណភាពជីវិតកាន់តែប្រសើរឡើង ក្នុងវិស័យសុខភាព ទឹកស្អាត និងអនាម័យ គម្រោងសុខមាលភាពរបស់កុមារ និងការអប់រំដែលជាវិស័យសំខាន់របស់អង្គការហ្គូដណេប៊ឺស បានធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាចាប់តាំងឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះ។ ជានិច្ចជាកាលបានកំណត់យកវិស័យអប់រំជាចំបង ក្នុងចំណោមវិស័យនានាដែលមាន។ លោកបានបន្តថា អង្គការហ្គូដណេប៊ឺស […]
- Good Neighbors Cambodia
- 1 February 2022
សិស្សានុសិស្សប្រមាណ ២០០នាក់ ចាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ សុខសាន្ត ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ទទួលបានជំនួយមនុស្សធម៌បន្ថែមទៀត ពីអង្គការហ្គូដណេប៊ឺស គឺការផ្តល់នូវអគារសិក្សាមួយខ្នង ២បន្ទប់ ដើម្បីឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ដែលភាគច្រើន នៅក្នុងស្រុកមួយនេះ គឺជនជាតិដើមភាគតិច។ នៅក្នុងឱកាសប្រគល់ និងសម្ពោធមណ្ឌលសិក្សាល្អ នៅអនុវិទ្យាល័យ សុខសាន្ត ស្រុកកោះញែក លោក ឆាំ មុនី ប្រធានប្រតិបត្តិនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានឲ្យដឹងថា អគារសិក្សាថ្មីដែលអង្គការមួយនេះ ផ្តល់ជូនដល់អនុវិទ្យាល័យសុខសាន្ត គឺមាន ២បន្ទប់ មានបន្ទប់កុំព្យូទ័រ និងបន្ទប់បណ្ណាល័យ ចំណាយថវិកាប្រហែល ៥ម៉ឺនដុល្លារ ។ កុំព្យូទ័រដែលបំពាក់មានចំនួន ២០គ្រឿង ចំណែកឯសៀវភៅក្នុងបណ្ណាល័យមានចំនួន ២០០ប្រភេទ គឺប្រហែល ១៥០០ក្បាល សម្រាប់ឲ្យសិស្សានុសិស្សទុករៀនសូត្រផងដែរ។ លោកបានបន្តថា សម្រាប់អនុវិទ្យាល័យ សុខសាន្ត ដែលអង្គការមួយនេះបានផ្តល់ជំនួយសរុបប្រហែល ១០ម៉ឺនដុល្លារហើយ និងប្រហែលជាង ២០ម៉ឺនដុល្លារក្នុង ១ឆ្នាំ សម្រាប់ស្រុកកោះញែកទាំងមូល។ បន្ទាប់ពីបានអគារបណ្ណាល័យ និងបន្ទប់កុំព្យូទ័រ ដែលជាជំនួយរបស់អង្គការហ្គូដណេប៊ឺសនេះ ក្នុងនាមខ្ញុំផ្ទាល់ជានាយក […]
- Good Neighbors Cambodia
- 25 January 2022
ពិធីប្រគល់រ៉ឺម៉កកង់បីចំនួន ២គ្រឿង ដែលជាជំនួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃ អង្គការហ្គូដណេប៊ឺសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ។ លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃ អង្គការហ្គូដណេប៊ឺសកម្ពុជា និងលោក រស់ សុធារិទ្ធ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ជឿជាក់ថា ការប្រគល់រ៉ឺម៉កកង់បី ជូនប្រជាជនពីរគ្រួសារមកពីខណ្ឌដង្កោនេះ នឹងបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសមរម្យដល់ពួកគេ ហើយលោកនឹងបង្កើនកិច្ចសហការគ្នា ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងអភិវឌ្ឍសហគមន៍។ លោក រស់ សុធារិទ្ធ៖ ក្រៅពីការផ្តល់ប្រាក់កម្ចី ខេម ខាប់ភីថល ក៏មានសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ ដូចនេះលោកនឹងបន្តកិច្ចសហការជាមួយ ហ្គូដណេប៊ឺសកម្ពុជា។ លោក ចាំង ដូងវ៉ុន៖ ហ្គូដណេប៊ឺស សាទរចំពោះកិច្ចសហការ និងធានាអំពីប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃការអនុវត្តន៍គម្រោងជាមួយដៃគូដើម្បីជួយដល់កុមារ គ្រួសារជួបការលំបាក និងការអភិវឌ្ឍន៍សហគមន៍។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល បានផ្តល់ជំនួយដល់ប្រជាជនកម្ពុជា […]