ផែនការយុទ្ធសាស្ត្រទី 1
ប្រជាជនរួចផុតពីភាពអត់ឃ្លាន
- លើកកម្ពស់អាហារូបត្ថម្ភដល់កុមារ
- បង្កើនផលិតកម្ម និងសេវាកម្មក្នុងសហគមន៍
ផែនការយុទ្ធសាស្ត្រទី 2
កុមារគ្រប់រូបទទួលបានការការពារ
- បង្កើនការចូលរួមរបស់កុមារ និងយុវជននៅក្នុងការលើកកម្ពស់សិទ្ធិកុមារ
- លើកកម្ពស់សុវត្ថិភាពកុមារតាមរយៈការចូលរួមរបស់សហគមន៍ (កម្មវិធីគាំពារកុមារ)
- បង្កើនការយល់ដឹងអំពីសិទ្ធិកុមារនៅក្នុងសហគមន៍
- បង្កើនគុណភាពប្រតិបត្តិការកម្មវិធីគាំពារកុមារ
- បង្កើនការតាមដានលើកម្មវិធីគាំពារជីវភាពរស់នៅរបស់គ្រួសារ កុមារចុះឈ្មោះក្នុងកម្មវិធីឱ្យកាន់តែប្រសើរឡើង
ផែនការយុទ្ធសាស្ត្រទី 3
សិទ្ធិទទួលបានការអប់រំ
- បង្កើនការទទួលបានការអប់រំកុមារតូច និងការអប់រំកម្រិតមូលដ្ឋានរបស់កុមារនៅក្នុងតំបន់គោលដៅ
- ពង្រឹងគុណភាពអប់រំនៅក្នុងសាលាគោលដៅ
- ពង្រឹងប្រព័ន្ធគ្រប់គ្រង និងភាពជាអ្នកដឹកនាំក្នុងសាលា
- បង្កើនគុណភាពប្រតិបត្តិការកម្មវិធីគាំពារកុមារ
- បង្កើនពេលវេលាសិក្សាសម្រាប់សិស្សតាមរយៈការធានាឱ្យមានភ្លើងបំភ្លឺគ្រប់គ្រាន់នៅពេលយប់
ផែនការយុទ្ធសាស្ត្រទី 4
សិទ្ធិទទួលបានសេវាសុខាភិបាល
- បង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាសុខាភិបាលសំខាន់ៗសម្រាប់កុមារ និងអ្នកថែទាំកុមារ/ប្រជាជនក្នុងសហគមន៍។
- បង្កើនការយល់ដឹង និងអនុវត្តផ្នែកសុខភាព និងអនាម័យល្អនៅក្នុងសហគមន៍គោលដៅ និងសាលាបឋមសិក្សា
- បង្កើនការទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងរក្សានូវកម្រិតអនាម័យប្រកបដោយចីរភាព។
- បង្កើនទីផ្សារសម្រាប់ប្រជាជនក្រីក្រ (ដែលពាក់ព័ន្ធនឹងគម្រោង ទឹកស្អាត តែប៉ុណ្ណោះ)
ផែនការយុទ្ធសាស្ត្រទី 5
ប្រជាជនរស់នៅក្នុងបរិស្ថានប្រកបដោយចីរភាព
- បង្កើនការយល់ដឹង និងអនុវត្តផ្នែកសុខភាព និងអនាម័យល្អនៅក្នុងសហគមន៍គោលដៅ និងសាលាបឋមសិក្សា
- បង្កើនការទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងរក្សានូវកម្រិតអនាម័យប្រកបដោយ ចីរភាព។
- កាត់បន្ថយបម្រែបម្រួលអាកាសធាតុដោយការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជំនួសអោយថាមពលពីចំហេះឥន្ធនៈ។
ផែនការយុទ្ធសាស្ត្រទី 6
ប្រជាជនកសាងសហគមន៍ប្រកបដោយបរិយាប័ន្ន និងប្រជាធិបតេយ្យ
- ពង្រឹងប្រព័ន្ធគ្រប់គ្រង និងភាពជាអ្នកដឹកនាំក្នុងសាលា
- ជំរុញការចូលរួមរបស់កុមារ និងយុវជនក្នុងការលើកកម្ពស់សិទ្ធិកុមារ
- បង្កើនសុវត្ថិភាពកុមារតាមរយៈការចូលរួមរបស់សហគមន៍ (កម្មវិធីការពារកុមារ)
- បង្កើនការយល់ដឹងអំពីសិទ្ធិកុមារនៅក្នុងសហគមន៍
- បង្កើនប្រសិទ្ធភាពការងាររបស់អង្គការតាមសហគមន៍ (CBOs)
- បង្កើនប្រសិទ្ធភាពការងាររបស់ក្រុមដឹកនាំសហគមន៍
- បង្កើនប្រសិទ្ធភាពការងាររបស់ក្រុមអ្នកដឹកនាំសហគមន៍ក្នុងការអនុវត្តគម្រោងសម្រាប់ប្រជាជនក្រីក្រ (P៤P)។
- បង្កើនគុណភាពនៃប្រតិបត្តិការកម្មវិធីគាំពារកុមារ
ផែនការយុទ្ធសាស្ត្រទី 7
ប្រជាជនសម្រេចបានភាពរឹងមាំផ្នែកសេដ្ឋកិច្ចតាមរយៈសាមគ្គីភាព និងកិច្ចសហការ
- បង្កើនប្រសិទ្ធភាពការងាររបស់អង្គការតាមសហគមន៍ (CBOs)
- បង្កើនផលិតកម្ម និងសេវាកម្មក្នុងសហគមន៍
- បង្កើនទីផ្សារសម្រាប់ប្រជាជនក្រីក្រ (M៤P)
- បង្កើនធនធានសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ជនបទ
- បង្កើនសមត្ថភាពក្រុមអ្នកដឹកនាំសហគមន៍ក្នុងការអនុវត្តគម្រោងសម្រាប់ប្រជាជនក្រីក្រ (P៤P)។
- បង្កើនឱកាសការងារតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពាក់ព័ន្ធនឹងប្រព័ន្ធថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ
ផែនការយុទ្ធសាស្ត្រទី 8
ប្រជាជនត្រូវបានការពារពីគ្រោះមហន្តរាយ
- គាំទ្រឱ្យគ្រួសារងាយរងគ្រោះមានភាពធន់ទៅនឹងស្ថានភាពគ្រោះមហន្តរាយ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ ឬគ្រោះរាំងស្ងួតនៅក្នុងសហគមន៍។