ហ្គូដណេប៊ឺសកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលម៉ាសចំនួន ៣ម៉ឺនម៉ាស់ ពីសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា ដើម្បីចែកជូនដល់កុមារ សាលារៀន និងមណ្ឌលព្យាបាលកូវីដ១៩ ក្នុងតំបន់គោលដៅអនុវត្តគម្រោងរបស់ខ្លួន ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី។ ហ្គូដណេប៊ឺស និងសមាគមជឿជាក់ថា នឹងអាចចូលរួមការពារកុមារ និងសហគមន៍ពីការឆ្លងនៃជំងឺកូវីដ១៩។

រួមគ្នាអនុវត្តវិធានការ ៣ កុំ និង ៣ ការពារ!